សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

បង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ ២នាក់ សង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី គេឃើញវត្តមានកម្លាំងអាវុធហត្ថ បំពាក់ទៅដោយអាវក្រោះជាច្រើននាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់ទៀតផងដែរ។ ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឮសំឡេងឆ្កែព្រុស និងមានមនុស្សស្រែកឆោឡោ នៅចំណុចកើតហេតុខាងលើ បន្ទាប់មកគេបានអើតមើលតាមបង្អួច ឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ជាមួយនិងឯកសណ្ឋានអាវុធហត្ថ រួមទាំងពាក់អាវក្រោះ ជាច្រើនរថយន្ត បានចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែងលើផ្លូវកែវចិន្តាទាំងកណ្តាលអធ្រាត្រ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីឮសំឡេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែឮសំឡេងបាញ់កាំភ្លើង ប្រមាណ៧ ទៅ៨គ្រាប់ ដោយគាត់សង្ស័យសមត្ថកិច្ចចុះចាប់ចោរ នៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច និងត្រូវសមត្ថកិច្ចរត់ដេញតាមចាប់ រុញឡើងទៅលើរថយន្ត។ បន្ទាប់ពីបង្កការភ្ញាក់ផ្អើល គេឃើញមានវត្តមានអ្នកយកព័ត៌មានចុះទៅដល់ទីតាំងកើតហេតុខាងលើ ព្រមទាំងបានផ្តិតរូបភាព ឃើញកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក្នុងនោះមាននារីម្នាក់ផងដែរ។ សមត្ថកិច្ចឃាត់ខ្លួន រុញឡើងទៅលើរថយន្ត និងបញ្ជូនទៅកាន់ការិយាល័យអាវុធហត្ថ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។

សមត្ថកិច្ចបានរំដោះមនុស្សចំនួន២នាក់ ដោយសង្ស័យជាជនរងគ្រោះ បន្ទាប់ពីទទួលបានដំណឹងពីការខលសុំជំនួយតាមរយៈប្រព័ន្ធទូរស័ព្ទ HOT LINE 1291។ ជនរងគ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យអាវុធហត្ថដូចគ្នា ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕