សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល...

ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ កម្លាំងរបស់យើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែមិនបានឈប់សម្រាកនោះទេ ថែមទាំងមានភារកិច្ចសំខាន់ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅបរិវេណទីបញ្ជាការខេត្ត។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជារាងរាល់ឆ្នាំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌបងប្អូនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់កងកម្លាំងប្រដាប់អាវុធយើង មិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះយើងជាកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។ ទន្ទឹមនោះបង ប្អូនខាងអគ្គិភ័យក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការជួយអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើងឡើងដោយយថាហេតុណាមួយ ដោយសារការដុតទៀនធូបដោយការធ្វេសប្រហែស។

អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលិកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌនជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន ពិសេសខាងផ្នែកចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមចំណុចគោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរបួសស្នាម ព្រោះគុណតម្លៃនៃការអប់រំផ្សព្វផ្សាយវាបានទទួលលទ្ធផលធំធេងណាស់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់។

កន្លងមក និងបច្ចុប្បន្នអភិបាលខេត្ត បានយកចិត្តទុកដាក់ជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋចំពោះការធ្វើដំណើរតាមដងផ្លូវ ដូចនេះ លោកបានធ្វើការអំពាវនាវសូមបើកបរត្រូវមានការប្រុងប្រយ័ត្ន សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា មន្ត្រីរបស់យើងមិនចង់ធ្វើការផាកពិន័យ ប្រសិនបើបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស និងពិការភាព។

ក្នុងឱកាសនោះអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសដ៏ល្អមួយនេះ៕