សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានមួយថ្ងៃ

បាត់ដំបង ! កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ )០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន ៖

  • ទូរស័ព្ទដៃម៉ាក iphone 11 ពណ៌បៃតង ០១គ្រឿង ( ជារបស់ជនរងគ្រោះ )
  • ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅផ្កាឈូក ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1W-6368 ០១គ្រឿង( ជាមធ្យោបាយជិះធ្វើសកម្មភាព )។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១០និង៥៩នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូ ០១ គ្រឿង ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ថា ស្រីនុត ភេទស្រី អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ហើយជនសង្ស័យបានជិះរត់គេចខ្លួនបាត់។

ក្រោយទទួលបានបណ្តឹងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕