អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋមកលេងវត្តប៉ាកណាម ជៀសវាងជឿតាមការញុះញង់បំភ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់...

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម...

ឆ្លងចរន្តឆ្នាំងដាំបាយអគ្គីសនីឆេះការ៉ាស់សាំងមួយកន្លែងបណ្តាលអោយបុរសម្នាក់រងរបួសស្រាល

(ខេត្តបាត់ដំបង) ការ៉ាស់សាំងសូគីម៉ិចមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១៩និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ការ៉ាស់សាំង ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើជារបស់ក្រុមហ៊ុនសូគីម៉ិច ដែលមានមេការឈ្មោះ រ៉ែន រ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលផ្តើមឡើងដោយសារឆ្លងចរន្តឆ្នាំងដាំបាយអគ្គីសនី ទើបបណ្តាលអោយឆេះរាលដាលដល់ការ៉ាស់សាំង ឆេះចង្ក្រានហ្គាសឆ្នាំងដាំបាយ រួមជាមួយសម្ភារប្រើប្រាស់មួយចំនួន និងបណ្តាលអោយបុរសជាមេការឈ្មោះ រ៉ែន រ៉ាត់ រងរបួសស្រាល។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តទើបគ្រប់គ្រងស្ថានភាពបានមិនអោយរាលដាលបន្តទៀត៕