ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា បានជិះម៉ូតូឆ្លងទ្វីប ទៅកាន់២២ប្រទេស ដើម្បីផ្សព្វផ្សាយវប្បធម៌និងអរិយធម៌កម្ពុជា និងរៃអង្គាសថវិកាដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា និងជាអគ្គលេខាធិការងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា បានជិះម៉ូតូផ្សងព្រេងឆ្លងទ្វីប...

ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនា កំសាន្តចំនួន ១០៣, ៤២៦នាក់

រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរមណីយដ្ឋានបឹងកន្សែងត្រូវបានបញ្ចប់ប្រកបដោយភាព ដោយជោគជ័យ។...

ពិតជាចិត្តខ្លាំងមែន! មិនដឹងជាមានរឿងអ្វី ជិះម៉ូតូ មកឈប់នៅក្រោមស្ពានជ្រោយចង្វាហើយក៏ដុតកម្ទេចចោលរួចហើយដើរចេញទៅបាត់

ហេតុការណ៍នេះ បង្កអោយមានការភ្ញាកាផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក...

គណៈបញ្ជាការឯកភាពខេត្ត ប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំណើរនិមន្ត របស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ដើម្បីទទួលបដិសណ្ឋារកិច្ច និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ចំពោះព្រះដំណើរនិមន្តទស្សនកិច្ច នៅលើទឹកដី ខេត្តប៉ៃលិន របស់ព្រះធម្មវនវាសី ចន្ទ មុនី, សូមឱ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ក្នុងការទទួលព្រះអង្គឱ្យបានល្អ ទាំងការរៀបចំចង្ហាន់, ទីកន្លែងគង់នៅ, ការការពារសន្តិសុខសណ្តាប់ធ្នាប់, ការត្រៀមរថយន្តសង្រ្គោះ ជាដើម ធ្វើយ៉ាងណាឱ្យព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គ ប្រព្រឹត្តិទៅដោយរលូន»។

សូមជម្រាបថា៖ ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកកាន់ខេត្តប៉ៃលិន នៅ ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៤ ដោយនៅវេលា នៅវេលាម៉ោង ៥៖០០នាទីរសៀល ព្រះអង្គនិមន្តមកដល់ខេត្តប៉ៃលិន តាមដងផ្លូវជាតិលេខ ៥៩ និងផ្លូវជាតិលេខ ៥៧ កាត់តាមស្រុកកំរៀង ចូលមកស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ហើយព្រះអង្គគង់នៅក្នុងវត្តរតនសោណ្ឌ ហៅវត្តកោងកាង។ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ព្រះអង្គឆាន់ចង្ហាន់ពេលព្រឹកនៅវត្តកោងកាង, វេលាម៉ោង ៧៖០០នាទីព្រឹក ព្រះអង្គផ្តល់ឱវាទធម្មទេសនា និងវេលាម៉ោង ៨៖០០នាទីព្រឹក ព្រះអង្គនិមន្ដពិនិត្យបង្គោលព្រំដែននៅឡាក់៦៥ ឡាក់៦៤ និងឡាក់៦៣ (ច្រកទ្វារព្រំដែនអន្តរជាតិព្រំ) រួចបន្តដំណើរទៅថ្មដា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយកាត់តាម ស្រុកសំឡូត ខេត្តបាត់ដំបង៕