ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា បានជិះម៉ូតូឆ្លងទ្វីប ទៅកាន់២២ប្រទេស ដើម្បីផ្សព្វផ្សាយវប្បធម៌និងអរិយធម៌កម្ពុជា និងរៃអង្គាសថវិកាដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា និងជាអគ្គលេខាធិការងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា បានជិះម៉ូតូផ្សងព្រេងឆ្លងទ្វីប...

ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនា កំសាន្តចំនួន ១០៣, ៤២៦នាក់

រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរមណីយដ្ឋានបឹងកន្សែងត្រូវបានបញ្ចប់ប្រកបដោយភាព ដោយជោគជ័យ។...

ពិតជាចិត្តខ្លាំងមែន! មិនដឹងជាមានរឿងអ្វី ជិះម៉ូតូ មកឈប់នៅក្រោមស្ពានជ្រោយចង្វាហើយក៏ដុតកម្ទេចចោលរួចហើយដើរចេញទៅបាត់

ហេតុការណ៍នេះ បង្កអោយមានការភ្ញាកាផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក...

រថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ ស្លាប់២នាក់ របួស២៥នាក់

ព្រះសីហនុ- វេលាម៉ោង​០៥:២៥នាទីព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៤​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង​រវាងរថយន្តដឹកទំនិញ បុកប៉ះនឹងរថយន្តដឹកកម្មកររោងចក្រ ក្នុង​ទិសដៅផ្ទុយគ្នា​យ៉ាងពេញ​ទំហឹង​ នៅចំណុចគីឡូម៉ែត្រ: ១២៧-១២៨​ ស្ថិតក្នុងភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខខេត្តព្រះសីហនុ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​ សហការជាមួយ​កម្លាំង​អធិការ​ដ្ឋាននគរបាលស្រុកកំពង់សីលា​ បានចុះទៅទីតាំងកើតហេតុ សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ និង​ជួយលើកសង្គ្រោះ​ជនរងគ្រោះ​ទៅកាន់មណ្ឌលសុខភាពកក្តវិទ​ ស្រុកកំពង់សីលា​ និងដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​។

ហេតុការណ៍​គ្រោះថ្នាក់ខាងលើនេះ បណ្តាលឱ្យមនុស្សស្លាប់​ ចំនួន​០២នាក់​ និងរងរបួសធ្ងន់​ស្រាល​ ចំនួន២៥នាក់​ (ស្រី១៦នាក់)។