សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញអធិបតី ប្រកាសលោក ជា ណារ៉ុន ចូលកាន់តំណែងអភិបាលស្រុកអូររាំងឪថ្មី ជំនួស លោក ងួន ប៊ុណ្ណាន ត្រូវផ្លាស់ទៅជាអភិបាលក្រុងសួងថ្មី

លោក ជា ណារ៉ុន អតីតអភិបាលក្រុងសួង ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអូររាំងឪថ្មី រីឯលោក ងួន ប៊ុណ្ណាន ត្រូវផ្លាស់ទៅកាន់មុខតំណែងជាអភិបាលក្រុងសួងជំនួសវិញ ក្រោយកាន់មុខតំណែងអស់រយៈពេល២អាណត្តិជាប់គ្នា ដោយបានដឹកនាំអភិវឌ្ឍន៍ ថែរក្សាសុខសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងទៅ។

ក្នុងពិធីប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ដត្បូងឃ្មុំ និង ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ដ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល /អភិបាលរងស្រុក/ក្រុង អាជ្ញាធរដែនដី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តត្បូងឃ្មុំ បានឡើងអានអនុក្រឹត្យតែងតាំង និងប្រគល់ត្រាជូនលោក ជា ណារ៉ុង ជាអភិបាលស្រុកអូររាំងឪថ្មី រួចមក លោក ជា ណារ៉ុង បានប្ដេជ្ញាចិត្តខិតខំអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ រួមនឹង កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង ពង្រឹងសាមគ្គីភាពផ្ទៃក្នុងជួរគណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការគ្រប់ឋានានុក្រម និងបង្កើតទំនាក់ទំនងរបៀបរបបការងារជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តសិទ្ធិអំណាច តួនាទី ភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។ បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យឆាប់រហ័ស ប្រកបដោយជំនឿទុកចិត្ត ស្របតាមទិសស្លោក “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព”។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ដ បានណែនាំអភិបាលស្រុកអូររាំងឪ ទើបឡើងកាន់តំណែង សូមឱ្យពង្រឹងខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

បន្ថែមពីលើនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀនត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក ត្រូវផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកថ្មី បំពេញបន្ថែមមន្ត្រី ដើម្បីរង់ចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ជាមួយគ្នានេះ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្មជាដើម។

ឯកឧត្តម បន្តទៀតថាការប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ  សង្ឃឹមថា លោក ជា ណារ៉ុន នឹងសហការជាមួយក្រុមប្រឹក្សាស្រុក ការិយាល័យជំនាញ អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋក្នុងការអនុវត្តន៍បំពេញភារកិច្ច និងសិក្សាស្រាវជ្រាវស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ស្រុកបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕