រដ្ឋបាលខេត្ត សៀមរាប ហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន “Drone” ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន ផ្សេងៗនៅទីតាំងប្រារព្ធពិធីនៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត

ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះជូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាប...

កម្លាំងសមត្ថកិច្ចជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

ភ្នំពេញ៖ អគ្គស្នងការរដ្ឋានគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់...

លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦

(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦។​...

អាជីវករលក់ដូរចល័តបានផ្ទុះហឹង្សាពាក្យសម្តីរហូតមានកាប្រតាយប្រតប់គ្នា ដែលបណ្តាលមកពីរឿងចាប់ទីតាំងលក់ដូរ

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវគុជអាស៉ី ទល់មុខមជ្ឈមណ្ឌល ពិភពមង្គលថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បើតាមការសាក់សួរបឋមពីអ្មកលក់ដូរនៅទីនោះ ដំបូងឡើយទីតាំងលក់ដូរគឺនៅម្ខាងនៃផ្លូវ ពោលគឺនៅជាប់សង្ខាងច្រក់ចេញ-ចូល មជ្ឈមណ្ឌល ពិភពមង្គលថ្មី និងអគារអនឡាញ ក្រោយមកដោយមើលឃើញមានសណ្តាប់ធ្នាប់មិនរៀបរយនោះ ខាងសណ្តាប់ធ្នាប់ក្រុងបានឲ្យមកចាប់កន្លែងថ្មីរៀងៗខ្លួន។

ប្រភពដដែលបន្តថា ក្រោយរៀបចំមិនទាន់បានប៉ុន្មានផងក៏មានការឈ្លោះប្រកែកគ្នាយ៉ាងចាស់ដៃតែម្តង យ៉ាងណាមិញភាគីទាំងសង់ខាងនៅមិនទាន់មានចិត្តចុះចាញ់គ្នានៅឡើយ ទោះបីជាមានការសម្របសម្រួលពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ក៏ដោយ។