រដ្ឋបាលខេត្ត សៀមរាប ហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន “Drone” ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន ផ្សេងៗនៅទីតាំងប្រារព្ធពិធីនៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត

ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះជូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាប...

កម្លាំងសមត្ថកិច្ចជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

ភ្នំពេញ៖ អគ្គស្នងការរដ្ឋានគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់...

លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦

(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦។​...

ស្លាប់០៣នាក់និងរបួសធ្ងន់ស្រាល០៧អង្គនាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅស្រុកសង្កែ

(បាត់ដំបង) យ៉ាងហោចណាស់មនុស្សប្រុសស្រី០៣នាក់បានស្លាប់នៅហ្នឹងកន្លែង និង០៧អង្គនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងរវាងរថយន្ត០១គ្រឿងជ្រុលបុកគោយន្តកន្ត្រៃ និងបន្តទៅបុកម៉ូតូ០២គ្រឿងនៅល្ងាចថ្ងៃទី០៣.ខែវិច្ឆិកា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងមុខវិទ្យាល័យសង្កែ ស្ថិតក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

  ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០២គ្រឿង ០១គ្រឿងបើកបរដោយបុរសម្នាក់ និង០១គ្រឿងទៀតបើកបរជិះ០២នាក់ម្តាយនិងកូនស្រី ដែលពាក់ផ្លាកលេខ បាត់ដំបង 1AP-3260 និងផ្លាកលេខ បាត់ដំបង 1AF-6911 បើកបរក្នុងទិសដៅពីត្បូងទៅជើង បន្ទាប់មកក៏មានគោយន្តកន្ត្រៃ០១គ្រឿងបើកឆ្លងផ្លូវពីលិចទៅកើត ភ្លាមនោះក៏មានរថយន្តស៊ីណា ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3122 ដឹកព្រះសង្ឃ០៣អង្គ និងកូនសិស្ស០៣នាក់ បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅបុកគោយន្តពេញទំហឹងរួចបន្តទៅបុកម៉ូតូ០២គ្រឿងខាងលើបណ្តាលអោយស្លាប់ទាំង០៣នាក់ ចំណែករថយន្តក្រឡាប់ចូលប្រឡាយរងរបួសធ្ងន់ស្រាល០៧អង្គនាក់តែម្តង។

  ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ សាកសពត្រូវបានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងបួនត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕