រដ្ឋបាលខេត្ត សៀមរាប ហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន “Drone” ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន ផ្សេងៗនៅទីតាំងប្រារព្ធពិធីនៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត

ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះជូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាប...

កម្លាំងសមត្ថកិច្ចជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

ភ្នំពេញ៖ អគ្គស្នងការរដ្ឋានគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់...

លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦

(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦។​...

អាវុធហត្ថខេត្តសៀមរាប សហការណ៍ជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប បង្ក្រាបបទល្មើសនេសាទខុសច្បាប់!

សៀមរាប: នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម ចុះសហការណ៍ ជាមួយកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ដឹកនាំដោយឯកឧត្តមប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។
+លទ្ធផល :កាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
-ក្បាលលបលូ : ចំនួន ១៥គ្រឿង
-របាំងសាច់អួន : ប្រវែង ១៣០០ម
-ក្បាលស្បៃមុង ចំនួន : ១៧គ្រឿង
-របាំងសាច់ស្បៃមុង ប្រវែង : ១៥០០ម
-ចម្រឹង : ចំនួន ១៣០០ដើម
-លែងត្រី : ចំនួន ១៥០គក្រ