ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា បានជិះម៉ូតូឆ្លងទ្វីប ទៅកាន់២២ប្រទេស ដើម្បីផ្សព្វផ្សាយវប្បធម៌និងអរិយធម៌កម្ពុជា និងរៃអង្គាសថវិកាដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា និងជាអគ្គលេខាធិការងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា បានជិះម៉ូតូផ្សងព្រេងឆ្លងទ្វីប...

ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនា កំសាន្តចំនួន ១០៣, ៤២៦នាក់

រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរមណីយដ្ឋានបឹងកន្សែងត្រូវបានបញ្ចប់ប្រកបដោយភាព ដោយជោគជ័យ។...

ពិតជាចិត្តខ្លាំងមែន! មិនដឹងជាមានរឿងអ្វី ជិះម៉ូតូ មកឈប់នៅក្រោមស្ពានជ្រោយចង្វាហើយក៏ដុតកម្ទេចចោលរួចហើយដើរចេញទៅបាត់

ហេតុការណ៍នេះ បង្កអោយមានការភ្ញាកាផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក...

ករណីបាញ់លើភ្នំគីរីរម្យ នគរបាល០៤នាក់ត្រូវបានសំរេចដកក្របខណ្ឌតែម្តង , សម្ដេចធិបតីបញ្ជាចាត់ការបែបនេះបន្ត ឈប់យោគយល់

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ករណីបាញ់បោះនៅលើភ្នំគីរីរម្យ គឺមាន០៤នាក់ហើយ ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ហើយគួរឱ្យស្ដាយដែរ ដោយអ្នកទាំង០៤នោះជាមន្រ្តីរាជការ (នគរបាល) ដូចនេះយើងត្រូវលុបក្របខណ្ឌតែម្ដង ដើម្បីកុំឱ្យអ្នកផ្សេងយកគម្រូអាក្រក់នេះតាម ។

សម្តេចធិបតី បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការករណីបែបនេះ ឲ្យដូចជាភ្លៀងរលឹម ដោយមិនអនុញ្ញាតយោគយល់ទៀតឡើយ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសតាមកម្រិតដែលខ្លួនប្រព្រឹត្ត ហើយត្រូវចាត់ការភ្លាមៗតែម្ដង ។