កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

ពលរដ្ឋប្រមាណ៨២% នៅរាជធានីភ្នំពេញ ពេញចិត្តចំពោះការផ្តល់សេវាសាធារណៈ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា ដោយឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រមាណ៨២% ទទួលបានការពេញចិត្តពេញថ្លើម ចំពោះការការផ្តល់សេវាសាធារណៈជូនពួកគាត់។
ការអះអាងដូចនេះបានធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក៏បានសរសើរមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។
លោកបានលេីកឡេីងយ៉ាងដូច្នេះថា ៖ «ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ទង់មតិនេះ រាជធានីភ្នំពេញ ទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋដែលមកទទួលសេវានេះប្រមាណ៨២%។
ប៉ុន្តែត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញអាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត»។
លោក ឃួង ស្រេង បានបន្តទៀតថា កន្លងមករដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ។ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យការងារនោះដំណើរការទៅដោយរលូន និងជោគជ័យ៕