សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ប្លង់ដីជាកត្តាចាំបាច់បំផុតសម្រាប់ពលរដ្ឋដើម្បីសម្រួលក្នុងការចាត់ចែងផ្សេងៗតាមតម្រូវការ

កោះកុង÷រដ្ឋបាលខេត្តកោះកុងចេញសេចក្តីជូនដំណឹង ស្ដីពីការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន១ភូមិនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ

  • យោងអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី
  • យោងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ. បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនិងក្បាលដីទាំងអស់ ដែលស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ជ័យ ក្រុងខេមរភូមិន្ទ ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យយោងខាងលើគណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនៅឯកសារសុយោដី ដែលមានប្លង់សុយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ និងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាគត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែសម្រួល ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ជាកំហិត នៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តកោះកុង។

សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈ កម្មាធិការរដ្ឋបាល និងធ្វើការបូកសរុបលើសំណើសុំផ្ដល់សិទ្ធិលើអចលនៈវត្ថុ ទៅអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច រួចបញ្ជូនឲ្យរដ្ឋបាលសុរិយោដីចេញវិញ្ញាបន់ប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។
គណៈកម្មាធិការរដ្ឋបាលនិងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទផ្សាយដើម្បីរង់ចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ។

គួររំលឹកថា ខេត្តកោះកុង មន្ត្រីជំនាញសុរិយោដី បានកំពុងខិតខំ មមាញឹក ក្នុងការចុះវាស់វែងដី ដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងការចេញប្លង់ជូនប្រជាពលរដ្ឋ
ហើយក្នុងរយៈពេលកន្លងមកនេះ នៅក្នុងឃុំ.សង្កាត់ តាមបណ្តាក្រុង.ស្រុកនិមួយៗ តែងតែមានការបិទផ្សាយជាសាធារណៈជូនដល់សាធារណ:ជន នៅឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រជា ពលរដ្ឋ៕