សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកបវេល

(បាត់ដំបង) ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារផ្ទុះសេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន ២ម៉ឺនរៀល ,អង្ករចំនួន ៥០គីឡូក្រាម , ចានឆ្នាំងនិងសម្លៀកបំពាក់មួយចំនួន សរុបជាទឹកប្រាក់ចំនួនប្រហែល ៤,០០០,០០០រៀល(បួនលានរៀល) ដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ រឹទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារពីស្ថានីយ័អគ្គីភ័យពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ ចំងាយប្រហែល២៩គីឡូម៉ែត្រ ហើយក្រោយពីទទួលបានព័ត៌មានពីមេភូមិ ផ្ទះនោះត្រូវបានភ្លើងឆេះទាំងស្រុងទៅហើយ៕