សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកេីតឡេីង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១/ ឈ្មោះ ចេង សុខជាវុទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២/ ឈ្មោះ ណន សុវណ្ណនី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ គឺ និមលកន្និកា ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៨៦ ផ្លូវលេខ ១៦៨ ស្ថិតនៅភូមិ ៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក: ០១/ ម៉ូតូម៉ាកយ៉ាម៉ាហា វ៉ិចរ៉ាយ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់លេខ ភ្នំពេញ 1JL-7483 ចំនួន ០១ គ្រឿង។ ០២/ ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ ពណ៌ ស ស៊ឹមលេខ ០៩៦ ៩៩ ៧៧ ៥១៨ (ប្រគល់ជូនជនរងគ្រោះវិញ)។

មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូជាមួយ បងស្រីជីដូនមួយតាមបណ្តោយផ្លូវជាតិលេខ៤លះដល់ចំណុច ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហា វ៉ិចរ៉ាយ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់លេខ ភ្នំពេញ IJL-7483 បានធ្វើសកម្មភាពលួចឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះដែលដាក់នៅក្នុងម្ហូបម៉ូតូខ បានសំរេច បន្ទាប់មកជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យហើយស្រែកថាចោរៗ លុះដល់ចំណុចខាងមុខ ការ៉ាស់សាំង តេលាស្ថិតនៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យក៏ បានដួលម៉ូតូ រួចហើយក៏មានបងប្អូនប្រជាពលរដ្ឋនៅជិតនោះជាច្រើនអ្នកវាយទៅលើជនសង្ស័យភ្លាមៗនោះសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យជាក់ស្តែងនិងវត្ថុតាងនាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលចោមចៅទី៣តែម្តង។
សារភាពរបស់ជនសង្ស័យឈ្មោះ ណន សុវណ្ណនី ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងចូល មណ្ឌលកែប្រែប្រួញចំនួន ០៦ដង និងឈ្មោះ ចេង សុខជាវុទ្ធី ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងចូលមណ្ឌលកែប្រែប្រួញចំនួន ០៤ដង ៕