សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

សម្តេច ម៉ែន សំអន ស្នើគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ​ នូវសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងសេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមករហូតទទួលបានជោគជ័យគួជាទីមោទន:។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ​នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត និងសេចក្តី​ប្រកាស​ព័ត៌មាន លេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែល​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន៕