សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់បង្កាកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធូបង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ចម្រុះតែម្ដង ជាមួយគ្នានោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តកងរាជអាវុធហត្ថខេត្តរថយន្ត ៩១១ បានបានសហការរួមគ្នាចុះទៅពន្លត់ទាន់ពេលវេលាមិនមិនបណ្ដើរឲ្យចេះរាលដៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។

បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា បានបង្កឲ្យមានជាអណ្ដាតភ្លើងការពីវេលាម៉ោងជាង៤រសៀលខែថ្ងៃខាងលើបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលធ្វើអំពីថ្មក្រោមឈើលើ ដំបូលសង់អំពីដែកប្រក់ស័ង្កសី បណ្ដាលឲ្យឆេះខ្ទេចខ្ទីអស់ខូចខាតសម្ភារៈទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសទេ។

ជុំវិញករណីអគ្គីភ័យខាងលើនេះបើយោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងបន្ថែមទៀតថា ម្ចាស់ផ្ទះមាន ឈ្មោះ  សៀង សុភា ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខលក់ដូរ ហើយករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញនៅរថយន្តអគ្គីភ័យចំនួន ២គ្រឿង កងរាជរដ្ឋហាត់នាយគ្រឿងយប់យន្ត៩១១ ២គ្រឿង ក្នុងនោះក៏បានប្រើប្រាស់ទឹកពន្លត់អគ្គីភ័យចំនួន ៣គ្រឿង៕ដោយ៖ វ៉ាន់នី