សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ម្សិលមិញ​ សំដីធំៗ​ បេីកឡានរត់គេច​ លឿនខ្លាំងណាស់​ តែថ្ងៃនេះ​ បានវាស់កំពស់​ ហេីយស្រេច ចិនបើករថយន្តពាក់ផ្លាកលេខខេមរៈភូមិន្ទ បុកប៉ះគ្នារួចបើករថយន្តបំបុកសមត្ថកិច្ចរត់គេចខ្លួនបាត់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ.!

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តក្នុងការសាកសួរ តែទោះជាយ៉ាងណាមហាជនកំពុងមានការនឿយឆ្ងល់យ៉ាងខ្លាំង??? តើជនជាតិចិនរូបនោះមានឋានៈតួនាទីជាអ្វីបម្រើការងារនៅអង្គភាពស្ថាប័នមួយណា.? បានជាមានសិទ្ធិបើកបររថយន្ត ផ្លាកលេខ ខេមរៈភូមិន្ទ ខណៈប៉ះពារគ្នាហើយមិនព្រមដោះស្រាយបែរជាប្រើពាក្យសម្ដីអាកាប់ករិយាមិនសមរម្យចំពោះមុខសមត្ថកិច្ចនិងមហាជនបែបនេះ រួចបើករថយន្តបំបុកសមត្ថកិច្ចរត់គេចខ្លួនបាត់ទៀត។

ពាក់ព័ន្ធករណីខាងលើនេះក៏មានការស្នើសុំពីមហាជន សុំឱ្យអង្គភាពជំនាញពិនិត្យ និងស្រាវជ្រាវរកម្ចាស់រថយន្ដមកអនុវត្តតាមច្បាប់ផង តើម្ចាស់រថយន្ដជានរណា? ហេតុអ្វីជនជាតិចិនម្នាក់នេះអាចប្រើរថយន្ដមានស្លាកលេខ ខម បាន ?

(ព្រះសីហនុ) គួររំលឹកផងដែរថា កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្តបានប៉ះគ្នា នៅតាមបណ្តោយផ្លូវមិត្តភាព ម្តុំភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ផងដែរថា បើយោងតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានប្រឃើញរថយន្តមួយគ្រឿង ម៉ាកលុចសុិស ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-៤៥៧២ បើកបរដោយបុរសជនជាតិចិនម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីអូរ៥ ឆ្ពោះទៅអូរត្រេះ ។

លុះមកដល់ចំណុចកើតហេតុបានចុចទូរស័ព្ទ និង ជក់បារីក្នុងរថយន្ត និង បានឈប់ភ្លាមៗនៅលើផ្លូវសាធារណៈ ក៏ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក ស្តារិក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២B-០២៧៦ បើកបរដោយបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់ឈ្មោះ បានបុកពីក្រោយគូទរថយន្តជនជាតិចិនខាងលើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និង ពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។

ភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះអន្តរាគមន៍ ជួយសម្រួលចរាចរណ៍នៅទីតាំងកន្លែងកើតហេតុផងដែរ និង ទុកពេលឲ្យភាគីទាំងសងខាងចចារគ្នា បានមួយសន្ទុះក៏ស្រាប់តែ ភាគីជនជាតិចិន បាននិយាយអះអាំងយ៉ាងក្រអឺតក្រទមថា ខ្លួនធ្វើការធំវាយកទូរសព្ទចុចយករូបភាពថតជាមួយអ្នកធំឲ្យគេឯងមើល តែក្នុងហោប៉ាវ គ្មានលុយមួយរៀល ពោល គឺគ្មានលុយដោះស្រាយឬសងសំណងបញ្ចប់រឿងជាមួយភាគីម្ខាងទៀតឡើយ ។

ប្រភពដដែលបានបន្តទៀតថានិយាយគ្នាមិនទាន់បានត្រូវរូវគ្នាផងក៏ស្រាប់តែ។ជនជាតិចិនរូបនោះបានប្រើរក្បាច់ចុងក្រោយរត់ចូលក្នុងរថយន្តខ្លួនហើយបើកបំបុកសមត្ថកិច្ចរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល តែម្ដងដោយបានបន្សល់ទុកតែរថយន្ត និងភាគីម្ខាងទៀតរួមទាំងសមត្ថកិច្ចបានត្រឹមតែឈរមើលមុខគ្នា ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗ បុរសជនជាតិចិនខាងលើ បានចូលទៅកាត់សក់នៅហាងមួយកន្លែងម្តុំកែងLVចាស់ រួចហើយមិនបានឲ្យលុយថ្លៃកាត់សក់នោះទេ ស្រាប់តែដើរចូលឡានបើករត់បាត់ស្រមោលទៀត ។

យ៉ាងណាមិញប្រជាពលរដ្ឋ និង មហាជនកំពុងទន្ទឹងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចចំពោះបុរសជនជាតិចិនខាងលើឲ្យបានមើងម៉ាត់ និង សង្ឃឹមថា សមត្ថកិច្ចនិងអនុវត្តន៍ច្បាប់ដោយគ្មានការលើកលែងចំពោះបុរសជនជាតិចិនខាងលើ ដែលប្រមាតមើលងាយមកលើពលរដ្ឋខ្មែរ និង សមត្ថកិច្ចកំពុងអនុវត្តន៍ការងារ ៕