សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ម្ចាស់ទីតាំង “ធ្វីនផាមរីសត Twin Palms Resort” សម្តែងនូវអាម្មណ៍រំភើបត្រេកអរ និងថ្លែងអំណគុណចំពោះអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសម្របសម្រួលក្រោយជួបបញ្ហាបាក់ស្រុត

(ព្រះសីហនុ)៖ ម្ចាស់ទីតាំង “ធ្វីនផាមរីសត” កញ្ញា តាំង វិជ្ជនី នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានសម្តែងនូវអាម្មណ៍ត្រេកអរ និងរំភើបជាខ្លាំងក្រោយទទួលបានចំណាត់ការចុះត្រួតពិនិត្យពីក្រុមការងារទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ ក្រោយពេល កញ្ញា វិជ្ជនី ដាក់ពាក់បណ្តឹងពាក់ព័ន្ធទៅនឹងបន្ទប់រីសតមួយចំនួនបានបាក់ស្រុត ដោយសារការបុកគ្រិះរបស់ការដ្ឋានសំណង់នៅជាប់នឹងដីឡូតិ៍រីសតកាលពីចុងឆ្នាំ២០២៣កន្លងទៅ មានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ក្នុងបទសម្ភាសន៍កញ្ញា តាំង វិជ្ជនី បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក លី ចិត្តនិយម តំណាងរដ្ឋបាលខេត្តដឹកនាំក្រុមការងារ និងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញនេះ កញ្ញាវិជ្ជនីបានបន្តថា ក្រុមការងាររដ្ឋបាលខេត្តបានធ្វើការយ៉ាងយកចិត្តដាក់បំផុត ក្នុងកិច្ចការសម្របសម្រួលពន្យល់ណែនាំដល់គូភាគីសាងសង់ រហូតឈានដល់គូភាគីបានឯកភាពគ្នាដោយមិនមានការបង្ខិតបង្ខំណាមួយឡើយ។

ជាចុងក្រោយកញ្ញា តាំង វិជ្ជនី សូមថ្លែងអំណគុណយ៉ាងជ្រាវជ្រៅដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ រួមទាំងក្រុមការងារដែលបានចុះត្រួតពិនិត្យ និងជួយសម្របសម្រួលពីបញ្ហាមួយនេះ រហូតមានការព្រមព្រៀងគ្នាបញ្ចប់រឿង ហើយសូមជូនពរអភិបាលខេត្ត ព្រមទាំងក្រុមការងារជួបតែសេចក្តីសុខ សេចក្តីចំរើន មានសុខភាពល្អបរិបូណ៌៕