សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ FU ZHONGHUA ភេទប្រុស ជនជាតិចិន និងរថយន្តយកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕