សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពីធី អបអរសាទរពានរង្វាន់ជ័យលាភីលេខ១ទូទាំងប្រទេសនៃអនុវិទ្យាល័យភ្នំយ៉ាតក្រោមអធិបតីភាពឯកឧត្តមអ៊ឺឈាននិងលោកជំទាវបានស្រីមុំ

(ប៉ៃលិន) មន្ត្រីរាជកាកងកម្លាំងទាំងបីប្រភេទលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងពលរដ្ឋជាច្រើនបាននាំគ្នាឈរជាជូរតាមដងផ្លូវដើម្បីអបអរសាទរក្បួនដង្ហែរពានរង្វាន់ជ័យលាភីលេខ១ទូទាំងប្រទេសកំរិតសាលាអនុវិទ្យាល័យពីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។
ដែលការដង្ហែរនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤រៀបចំឡើងដោយរដ្ឋបាលខេត្តនិងមន្ទីរអប់រំខេត្តប៉ៃលិនក្រោយពីបានទទួលជ័យលាភីនេះ
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងវាយតម្លៃពីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា អនុវិទ្យាល័យភ្នំយ៉ាតនេះស្ថិតនៅ ភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន កសាងឡើងនៅឆ្នាំ២០០៦មានបុគ្គលិកសិក្សា៤០រូបស្រី១៩រូប មានសិស្សសរុប៣៨៤នាក់សិស្សស្រី១៩៧នាក់មាន៣កំរិតថ្នាក់គីថ្នាក់ទី៧-៨និង៩មាន៥អាគារហើយមានទំហំផ្ទៃដីចំនួន១៥៥៩ម៉ែត្រការ៉េ៕