សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!

នាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេពេញ បានរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក និងជាការបង្កលក្ខណៈឲ្យកងកម្លាំង បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមុន ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំជាក់ស្តែងមកដល់ ដែលនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ដែលតែងតែស្រលាញ់គាំទ្រ អាវុធហត្ថរាជធានីភ្នំពេញផងដែរ។

ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានមូលមតិគ្នាជាមួយអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូសាលាបាក់ទូកធ្លាប់បង្រៀនជំនាន់ពួកខ្លួន ដែលនៅមានវត្តមាន ចំនួន៤០នាក់ មកចូលរួមជួបជុំ ពិសារអាហាររួមគ្នា និងរៀបចំអំណោយជូនដល់ពួកគាត់ទាំង៤០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន៥០ម៉ឺនរៀល, ទឹកក្រូចដប ០១កេស, ទឹកដោះគោបឺត ០១កេស រួមទាំងថ្នាំពេទ្យ០១ឈុត ។ កាយវិកាប្រកបដោយគុណធម៌ចំពោះអតីត លោកគ្រូអ្នកគ្រូ នាឱកាសនេះ គឺក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើង ដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក និងតែងតែបំពេញសកម្មភាពមនុស្សធម៌រួមគ្នា កសាងសមិទ្ធិផលនានាក្នុងសាលាបាក់ទូករួមគ្នា និងជាពិសេស គឺតែងតែរួមសាមគ្គី ចែករំលែក ធនធានជួយគ្នា គ្រប់ពេលដែល អតីតលោកគ្រូអ្នកគ្រូ និងមិត្តក្នុងក្រុម ជួបការលំបាក ស្របតាមពាក្យស្លោកប្រចាំក្រុម ដែលបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”៕