កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

ពលករខ្មែររាប់ពាន់នាក់បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំសាច់ញាតិនិងចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

(បាត់ដំបង)ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិងជិតចូលមកដល់។

លោក ខុង យ៉ាត់លួង ប្រធានស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានអោយដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ពលករខ្មែរទាំងប្រុស ទាំងស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជាវិញបណ្តើរហើយក្នុងគោលបំណងជួបជុំក្រុមគ្រួសារ សាច់ញាតិ កូនចៅក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅថ្ងៃទី១៣ខែមេសា ខាងមុខនេះ។

ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង រយះពេល ២ទៅ៣ថ្ងៃនេះ មានសរុបរហូតចំនួន ៦២៩៩នាក់ ក្នុងនោះពលករស្រីចំនួន ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករចំនួន ២៩៥នាក់ ហើយក្រៅពីពលករខ្មែរ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរដែលមានចំនួន ៦៤១នាក់ ក្នុងនោះស្រី ៣២១នាក់ ហើយការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី២ ខែមេសានេះ គឺនៅតែបន្តចាកចេញដដែល ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនិងរយៈពេល០២ថ្ងៃមុន៕