កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)