សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

សំពៅកងទ័ពជើងទឹកឥណ្ឌូណេស៊ីមួយគ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

សំពៅកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូណេស៊ីចំនួន ០១គ្រឿង មានឈ្មោះ KRI BIMA SUCI ដឹកនាំដោយលោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការសំពៅកងទ័ព ជើងទឹកឥណ្ឌូណេស៊ី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយ សុវត្ថិភាព នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសីហា ឆ្នាំ២០២៤នេះ ដោយមានការទទួល ស្វាគមន៍ពីលោក វរនាវីឯក មាន សាវឿន នាយសេនាធិការ​រងកងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាម និងនាយនាវីជាច្រើនរូបនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សំពៅកងទ័ពជើងទឹកឥណ្ឌូណេស៊ី នៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរក៏ដូចជា រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ។

ចំពោះ លក្ខណៈ​បច្ចេកទេស​នាវា​៖១-​នាវាឈ្មោះ KRI BIMA SUCI មានបណ្ដោយ ១១១,២០ម៉ែត្រ ទទឹង ១៣,៦៥ម៉ែត្រ ជម្រៅទឹក ៥,៦ម៉ែត្រ ទម្ងន់ផ្ទុក ២៣៤៦តោន និងល្បឿន ១២kts ដែលដឹកនាំដោយមេបញ្ជា ការនាវា លោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការសំពៅកងទ័ពជើងទឹកឥណ្ឌូណេស៊ី ៕