សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប!

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី។ កិច្ចប្រជុំនេះមានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថ្លែងអំណរគុណ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអាវុធហត្ថខេត្តសៀមរាបទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះរូបលោក ដែលទើបតែឡើងកាន់តំណែងជាមេបញ្ជាការថ្មី យ៉ាងកក់ក្តៅបំផុត។ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នារៀបចំកសាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប អោយកាន់តែរីកចម្រើនបន្ថែមទៀត។
បន្ទាប់ពីកិច្ចប្រជុំរួចរាល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការប្រគល់ជូននូវសម្ភារៈគ្រឿងបំពាក់បន្ថែមជូនដល់កម្លាំងក្នុងទីបញ្ជាការ កងអន្តរាគមន៍ រួមទាំងតាមបណ្តាក្រុង ស្រុក ទាំង១៣ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងនោះមានដូចជាអាវចាំងពន្លឺ មួកសុវត្ថិភាព និងកៅអី ដើម្បីពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕