អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋមកលេងវត្តប៉ាកណាម ជៀសវាងជឿតាមការញុះញង់បំភ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់...

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម...

សមត្ថកិច្ចខណ្ឌ៧មករា នាំស្រ្តីជាម្ដាយទៅដាក់ពាក្យបណ្ដឹង ក្រោយត្រូវកូនប្រុសវ៉ៃ ញឹកញាប់

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលគណៈអភិបាលខណ្ឌ៧មករា ពេលទទួលបានព័ត៌មាន ចាត់កម្លាំងអោយសមត្ថកិច្ចអន្តរាគមន៍ ក្រោយពីកូនប្រុសបានប្រើហិង្សាវ៉ៃម្ដាយញឹកញាប់និងគំរាមកំហែងយកកាំបិតអ៊ាកស្រ្តីម្ដាយបង្កើតនិងបង្ករបួសស្នាមច្របាច់កនិងវាយស្រ្តីម្ដាយខៀវភ្នែកហេតុការបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០២៤នៅចំណុចផ្ទះលេខ១៥Eoz តាមផ្លូវ១៦៦ ស្ថិតនៅភូមិ១ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា ហើយកើតហេតុញឹកញាប់តែសមត្ថកិច្ចកងកម្លាំងនិងកងម្លាំងកងរាជអាវុធហត្ថខណ្ឌតែងតែចុះសហការអន្តរាគមន៍និងធ្លាប់ចាប់យកទៅមណ្ឌលតែម្ដាយចេះតែអាណិតមិនប្ដឹងទុករហូតប្រើហិង្សាបណ្ដាលរងរបួសតែនៅយប់កើតហេតុសមត្ថកិច្ចចុះទៅដល់រត់គេចខ្លួនបាត់អស់ហើយទើបអោយម្ដាយទៅសំរាកនៅពេទ្យសិនលុះព្រឹកឡើងសមត្ថកិច្ចនាំមកប៉ុស្តិ៍សាកសួរនាំនិងដាក់ពាក្យបណ្ដឹង៕