សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

រដ្ឋបាលស្រុកអូរជុំរៀបចំពិធីអបអរសាទរទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា

ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២៤ នេះរដ្ឋបាលស្រុកអូរជូំ ខេត្តរតនគិរីបានប្រារព្ធពិធីទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា ក្រោមប្រធានបទ “ការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ដោយផ្សារភ្ជាប់ទៅ វប្បធម៌ បរិស្ថាន អភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ច។ ពិធីនេះរៀបចំធ្វើឡើងនៅបរិវេណសាលាឃុំអូរជុំ ក្រោមវត្តមានលោក គៀង តុលា អភិបាលស្រុកអូរជុំ និងលោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

អង្គពិធីបានរៀបចំហែក្បួនព្យុះហយាត្រាតាមដងផ្លូវដោយកាន់បដាពាក្យស្លោក និងស្លៀកពាក់ប្រពៃណីបងប្អូនជនជាតិដើមភាកតិចព្រមទាំងការដាក់តាំងបង្ហាញ របស់របរប្រើប្រាស់តាមបែបបុរាណនិងការសម្តែងរបាំប្រពៃណីបងប្អូនជនជាតិដើមភាកតិចផងដែរ។

នៅក្នុងសាលិខិតសម្តេចមហាបវរធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាក្នុងពិធីអបអរសាទរទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣០និងលើកទី២០នៅកម្ពុជា អានដោយ លោកអៀម អឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយសាលិខិតសម្តេចធិបតីបានអោយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។ 

ក្នុងសាលិខិតដដែលខាងលើ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិចស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះ សម្តេច បានណែនាំដល់ ក្រសួងដដែលនោះ យកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ខណៈដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់ន ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគ តិច និងសាធារណជន។ បន្ថែមលើនោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើងក្នុងនាមជនជាតិខ្មែរតែមួយ។

ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនេះ លោក គៀង តុលា អភិបាលស្រុកអូរជុំ បានលើកឡើងថា ការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣០និងលើកទី២០នៅកម្ពុជានាពេលនេះមានគោលបំណង ជួបជុំក្រុមជនជាតិដើមភាគពីតំបន់ផ្សេងៗក្នុងស្រុកអូរជុំដើម្បីបង្កើនសាមគ្គីភាព និងប្រាស្រ័យ ទំនាក់ទំនងគ្នាព្រមទាំងប្រារព្ធពិធីអប់អសាទទិវាសិទ្ធិជនជាតិដើមភាគតិចនិង លើកកម្ពស់សិទ្ធិសង្គម និងសេដ្ឋកិច្ច តាមរយៈការអភិរ័ក្សធនធានធម្មជាតិ និងវប្បធម៌ប្រពៃណីគោរពប្រពៃណី ទំនៀមទម្លាប់ របៀបរបប រស់នៅ គឺប្រតិបត្តិទៅលើការសែនព្រេន និងគោរពទៅលើ ទឹកដី ព្រៃឈើភ្នំក្រមថ្ម បឹងបួរ ទឹកជ្រោះ ច្រឡងអូរ។ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិរស់នៅ ដោយផ្សារភ្ជាប់ទៅ វប្បធម៌ បរិស្ថាន អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

លោក អភិបាល ស្រុក បានបញ្ជាក់ថា ការប្រារព្វពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេសជាតិ។ លោកអភិបាលស្រុកបានណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា វប្បធម៏ អត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្នជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ង្វៀន លុន ស្ដួច រដែ ខិ រអង ស្ពុង ល្អីន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាបនិងនៅតាមតំបន់មួយចំនួនទៀត។ ជនជាតិដើមភាគតិច ប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន៕