សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

លោក​ជំទាវ​ ហាក់​ ដាណា​ ភរិយាឯកឧត្តម​ ហ៊ុន​ គីមជាតិ​ បានចាត់អោយតំណាង​ យកថ្នាំរមាស់សែ្បក​ មកជូនក្មួយស្រី​ ឆាយ​ ស្រីកែវ​

ខេត្តកំពង់ធំ៖ នាថ្ងៃ​អង្គារ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២៤ ដោយមេីលឃេីញភាពលំបាករបស់ក្មួយស្រី​ កែវ​ ចេញរមាស់ពេញសែ្បកពេក លោកជំទាវ​ ហាក់​ ដាណា​ ភរិយា​ឯកឧត្ដម​ ហ៊ុន​ គីម​ជាតិ​ ដែលត្រូវជាក្មួយប្រុសបងេី្កតសមេ្តចតេជោ​ ហ៊ុន​ សែន​ បានចាត់អោយ​ លោក​ ឃួន​ ប៊ុន​ ណែត​ ចុះសួរសុខទុក​ នឹងបាននាំយកអំណោយ​មកជូន​ក្មួយស្រី​ ឆាយ​ ស្រីកែវ​ រស់នៅ​ ភូមិជាំខ្នាយ ឃុំទីពោធិ៍​ ស្រុក​ សន្ទុក​ ខេត្តកំពង់ធំ​ កេីតជំងឺ ចេញរមាស់ពេញស្បែក  ក្នុងនោះដែរលោកជំទាវ​ បានឧបត្ថម្ភ​ ថ្នាំលាភកុំអោយរមាស់សែ្បកជារាល់ខែ ។

ជាចុងក្រោយ​​ លោក​ ឃួន​ ប៊ុន​ ណែត សូមគោរពជូនពរលោកជំទាវនឹងក្រុមគ្រួសារ​ទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ…

អាយុ…វណ្ណៈ…សុខៈ…ពលៈ…និងសម្បត្តិ3គឺ…សម្បតិ្តមនុស្ស…សម្បត្តិទេវតា…សម្បត្តិព្រះនិព្វាន…កុំបីឃ្លៀងឃ្លាតឡើយ….សាធុៗៗ….ជៀសផុតពីកូវីដ19 ក្នុងក្រុមគ្រួសារ សុខសប្បាយ​។​

ដោយក្តីគោរព​ពីរខ្ញុំបាទ ឃួន​ ប៊ុន​ ណែត