សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

លោកជំទាវ ញាន ទិត្យចិន្តា៖ គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយ ភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស

នេះគឺជាលើកឡើង របស់លោកជំទាវ ញាន ទិត្យចិន្តា​ អភិបាលរងខេត្តរតនគិរី ក្នុងពិធីបើក អង្គសិក្ខាសាលាស្តីពីការបញ្រ្ជាបបរិយាប័ន្នពិការភាពទៅក្នុងប្រព័ន្ធជំនួយសង្គម នៅព្រឹកថ្ងៃទី ២៧ខែ សីហា ឆ្នាំ២០២៤នៅសាលប្រជុំអគារDសាលាខេត្តរតនគិរី ដែលរៀបចំឡើងដោយ នាយកដ្ឋានសុខុមាល ភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី។

លោក ជំទាវ បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រគឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ចក្នុងសង្គមថែមទៀតផង។ ក្នុងអាណត្តិទី៧
របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាអោយបងប្អូន ទទួលបាននូវផលប្រយោជន៍ពី សំណាញ់សុវត្ថិ ភាពសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង ។ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញ ពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង ការគោរព ភាពថ្លៃថ្នូរពីកំណើត និងការរស់ នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ និងលើកកម្ពស់ ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួល បានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពានការកេងប្រវ័ញ្ចអំពើហឹង្សានិងដំណោះ ស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្ត្រីពិការ កុមារពិការ និងជនពិការគ្រប់ប្រភេទ ។

លោកជំទាវ ញាន ទិត្យចិន្តា បញ្ជាក់បន្ថែមថា ការពិត បញ្ហាប្រឈម ដែលត្រូវដោះស្រាយចំពោះជនមានពិការភាព រួមមានការរស់នៅមាន ឱកាសតិចតួចក្នុងការរកប្រាក់ចំណូល ការបាត់បង់ខូចខាតសរីរាង្គណាមួយ រីសតិបញ្ញាបណ្តាលអោយមានការ រំខានដល់ជីវភាពរស់នៅ រឺសកម្មភាពនានាប្រចាំថ្ងៃ។ហើយឆ្លងតាមការអនុវត្តកន្លងមក យើងបានចុះស្រង់ទិន្នន័យជនពិការទូទៅទូទាំងខេត្តមាន ចំនួនសរុប ៦,០០៨ នាក់ក្នុងឆ្នាំ២០២៤ ។ក្នុងនោះក្រសួងបានចេញប្រកាសទទួលស្គាល់ជនពិការដើម្បី ទទួលបានរបបគោលនយោ បាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ និងបានបើកផ្តល់ប្រាក់នេះចំនួន ០២លើក រួចមកហើយក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣។

សូមបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយការបង្ក្រាបបរិយាប័ន្នពិការភាព ក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងផ្សព្វផ្សាយជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិ ជាមូលដ្ឋាន ដល់ឃុំសង្កាត់ អង្កការតំណាងជនមានពិការភាព ជនមានពិការភាព និងអ្នកពាក់ព័ន្ធផងដែរ៕