(ខេត្តបាត់ដំបង) គំនរឈើមួយកន្លែងនៅទីតាំងម៉ាស៊ីនរណារ៉ៃត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្រោយមានកម្មករដុតភ្លើងដើម្បីយកឱម៉ាល់។
ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំនុចក្រុមទី១ ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះខូចខាតឈើប្រភេទចាន់គីរីមួយចំនួន ដែលមានម្ចាស់ឈ្មោះ ពឹង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនច្រើនគ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្តផងដែរ៕