កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់...

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចទាញយកផលប្រយោជន៍ ជាច្រើនអំពីព្រឹត្តិការណ៍ Gumball 3000

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចទាញយកផលប្រយោជន៍ ជាច្រើនអំពីព្រឹត្តិការណ៍នេះ រួមមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក។ក្រុមកំពូលតារាអន្តរជាតិល្បីៗ កីឡាករ...

ឯកឧត្ដម គួច ចំរើន៖ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវើយរវាយ

តាមរយៈការបង្ហោះសារផ្លូវការរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្ងៃទី១៥កញ្ញានេះបញ្ជាក់ថា៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិតត្រូវស្តាប់ពាក្យពិត ស្តាប់ពាក្យចាក់រុក...

ករណីបាញ់បាញ់ប្រហារនៅមុខសណ្ឋាគារសមុទ្រខៀវ នៅក្រុងព្រះសីហនុ បណ្តាលឲ្យរបួស៣នាក់ ចិន២នាក់ និងខ្មែរម្នាក់.!

(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង ២២៖១០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកថា នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សចំនួន៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាម ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បន្ទាប់មក កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង២យប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន១ដើម និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នករងរបួសមានចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ នឿន វ៉ាន់ដេត ជនជាតិខ្មែរ មុខរបរសន្តិសុខសណ្ឋាគារ សមុទ្រខៀវ មានទីលំនៅ ក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួសប្រអប់ដៃខាងឆ្វេង និងពោះខាងឆ្វេង)។ *ទី២៖ ឈ្មោះ JIANG KUNZHENG ជនជាតិចិន មុខរបរ បើករោងចក្រលក់ទំនិញ កាន់លិខិតឆ្លងដែនលេខ EF1017047 មានទីលំនៅ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយជង្វារ រាជធានីភ្នំពេញ (រងរបួស ក្រោមដោះខាងស្តាំ និងក្បាលផ្នែកខាងឆ្វេង)។ *ទី៣៖ ឈ្មោះ QIN YANJUN ហៅ A NIU ជនជាតិចិន មុខរបរអ្នកដាំដើមឈើ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួស ជើងខាងឆ្វេង និងក្បាលផ្នែកខាងស្តាំ)។
បច្ចុប្បន្ន អ្នករងរបួសទាំង៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន។
ចំពោះជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ZHANG TAO ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរបោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួន កម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖
*អាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD 914-TD មានលេខសម្គាល់ ZRCWI02 1903-00358, បង់០១ មាន ០៨គ្រាប់(ប្រភេទ380) និងប្រដាប់ខ្ទប់សម្លេង១ និងរថយន្ដ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-9898។
បន្ទាប់ពីសួរនាំបឋមពីឈ្មោះ JIANG KUNZHENG បានឱ្យដឹងថា ករណីនេះកើតឡើងដោយសារភាគីទាំង២ បានឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ផ្ទុះអាវុធកើតឡើង។ ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរតាមនីតិវិធី៕