កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់...

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចទាញយកផលប្រយោជន៍ ជាច្រើនអំពីព្រឹត្តិការណ៍ Gumball 3000

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចទាញយកផលប្រយោជន៍ ជាច្រើនអំពីព្រឹត្តិការណ៍នេះ រួមមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក។ក្រុមកំពូលតារាអន្តរជាតិល្បីៗ កីឡាករ...

ឯកឧត្ដម គួច ចំរើន៖ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវើយរវាយ

តាមរយៈការបង្ហោះសារផ្លូវការរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្ងៃទី១៥កញ្ញានេះបញ្ជាក់ថា៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិតត្រូវស្តាប់ពាក្យពិត ស្តាប់ពាក្យចាក់រុក...

មតិចំណាប់អារម្មណ៍របស់បងប្អូនកម្មករខ្មែរ ដែលកំពុងបម្រើការងារ នៅស្ថានីយប្រត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ពាក់ព័ន្ធបងប្អូនកម្មករធ្វើការងារក្រៅស្រុក

លោក ទ្រី ម៉េងកែវ ប្រធានប្រតិបត្ថិករ តំណាងកម្មកររខ្មែរ ដែលកំពុងបម្រើការងារ នៅស្ថានីយប្រត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ។
បានមានចំណាប់អារម្មណ៍ពួកគាត់ចំពោះការងារនៅស្ថានីយតប្រតិកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ គឺពួកគាត់សប្បាយចិត្ត នឹងបំពេញការងារនៅទីនេះខ្លាំងណាស់ ពីព្រោះថា ពួកគាត់បានចូលរួម កសាងស្ថានីប្រត្តិកម្មទឹកកខ្វក់នេះ តាំងពីដើមទីមក  ហើយពួកគាត់បានយល់ច្បាស់អំពីចង្វាក់ផលិតកម្មនៃស្ថានីយនេះ។

លោក ម៉េង កែវ បានបន្តទៀតថា ស្ថានីនេះបានកសាងឡើងដោយក្រុមហ៊ុនខ្មែរ វិស្វករខ្មែរ ពិតៗ គឺពួកគាត់ផ្ទាល់ ជាអ្នកអនុវត្តការដាក់អោយដំណើរការ និងថែទាំម ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ។

ពួកគាត់មានមោទនៈភាពណាស់ដែលខ្មែរយើងអាចធ្វើបាន មិនចាញ់បរទេសឡើយ។

ហើយថ្មីៗនេះ ពួកគាត់បានតាមដានពត៌មាននៅក្រៅប្រទេស ជាពិសេសនៅ ប្រទេសជប៉ុន និងកូរ៉េ តាមរយះបណ្តាញសង្គម ពួកគាត់ឃើញមានក្រុមពលករខ្មែរ នៅប្រទេសជប៉ុន ពួកគាត់មានសំណាងល្អហើយដែលបានទៅធ្វើការនៅក្រៅប្រទេស តែបែរជានាំគ្នាធ្វើបាតុមម្ម បំផ្លាញសេដ្ឋកិច្ចខ្មែរ បំផ្លាញខ្លួនឯង តែឃើញមានអ្នកចូលរួមបាតុកម្មតិចតួចណាស់ ។
គាត់បន្តទៀតថា ចុះបើសេដ្ឋកិច្ចធ្លាក់ចុះ តើពួកគាត់ជាកម្មករក្នុងស្រុក រស់បានយ៉ាងណាទៅ? ហើតចំណែកនៅកូរ៉េវិញ ពួកជ្រុលនិយមមួយក្តាប់តូច បានធ្វើបាតុកម្ម បដិវត្តផ្តួលរលំ រាជរដ្ឋាភិបាល ។

លោក សេង វិបុល ប្រធានគម្រោង ឲ្យដឹងថា ឪពុកម្តាយរបស់ពួកគាត់បានឆ្លងកាត់ បដិវត្ត សង្រាមហិនហោច ដ៏លំបាកនេះហើយ។ ដូចនេះពួកគាត់ប្តេជ្ញា មិនអនុញ្ញាតអោយមានបដិវត្តពណ៌នេះកើតឡើងបានទៀតឡើយ។

ដូច្នេះ ពួកគាត់ត្រូវការ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូចនេះបើស្រឡាញ់ជាតិពិតប្រាកដ សូមនិយាយល្អៗអំពីប្រទេសយើង អោយបរទេស ស្រឡាញ់ប្រទេសយើង មកលេងស្រុកយើង។

ចុងក្រោយពួកគាត់ សូមឲ្យបងប្អូនពលករខ្មែរយើងនៅក្រៅស្រុក ខិតខំធ្វើការ សន្សំលុយ និងចំណេះជំនាយមកអភិវឌ្ឍស្រុកយើងវិញទាំងអស់គ្នា៕