កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់...

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចទាញយកផលប្រយោជន៍ ជាច្រើនអំពីព្រឹត្តិការណ៍ Gumball 3000

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចទាញយកផលប្រយោជន៍ ជាច្រើនអំពីព្រឹត្តិការណ៍នេះ រួមមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក។ក្រុមកំពូលតារាអន្តរជាតិល្បីៗ កីឡាករ...

ឯកឧត្ដម គួច ចំរើន៖ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវើយរវាយ

តាមរយៈការបង្ហោះសារផ្លូវការរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្ងៃទី១៥កញ្ញានេះបញ្ជាក់ថា៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិតត្រូវស្តាប់ពាក្យពិត ស្តាប់ពាក្យចាក់រុក...

រូបសំណាកគ្រួសារដំរីត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងរមណីដ្ឋានកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ

រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ត្រូវបាន រដ្ឋបាលខេត្តរតនគិរីបានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ការរៀបចំលើករូបសំណាក់ដាក់គ្រួសារដំរីនេះធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជាអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។ 

សូមបញ្ជាក់ថា នៅសម័យបុរាណដំរីត្រូវបានបង្វឹកឱ្យធ្វើសង្គ្រាម ព្រោះវាមានកម្លាំងខ្លាំងដែលអាចកំចាត់ឧបសគ្គនានាងាយស្រួលជាងសត្វផ្សេង។ ហេតុនេះបើមានតាំងរូប ដំរី នោះជានិមិត្តសញ្ញាតំណាងឱ្យសន្តិភាព។គេជឿថាតាំងដំរីនៅក្នុងផ្ទះ អាចហៅសំណាងល្អ និងផ្ដល់ភាពត្រជាក់ត្រជុំចូលគ្រួសារ។ បើតាំងនៅមុខផ្ទះ រឺ ទីសាធារណៈ អាចហៅថាមពលវិជ្ជមាន បង្កើនអំណាចដល់ម្ចាស់។ បើតាំងនៅតុធ្វើការអាចការពារសំណាងអាក្រក់ និងបន្ថែមភាពរីកចម្រើននៅក្នុងអាជីព។ រូបបដិមាដំរីទាំងអស់មិនថាធំឬតូច សុទ្ធតែជានិមិត្តរូបនៃការការពារ សំណាងល្អ និងប្រាជ្ញាឈ្លាសវៃ។ 

សូមរលឹកថា រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងបាលុងខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។ និយាយរួម បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម៕