យុវជនញៀនថ្នាំម្នាក់ ខឹងឪពុកម្តាយ រត់ចោល ​ដុត​សម្ភារៈ​​ក្នុង​បន្ទប់​ជួល​ឆាបឆេះ ​ផ្អើល​ពលរដ្ឋ​នាំគ្នា​អន្តរាគមន៍

ភ្នំពេញ ៖ យុវជន​ម្នាក់​​ញៀនថ្នាំ​​ឪពុកម្ដាយ​និយាយ​លែង​ស្ដាប់​ក៏​នាំគ្នា​រត់​ចោល​ទៅ​អស់​ខឹង​បាន​យក​ដែក​កេះ​ដុត​ពួក​ដេក​ក្នុង​បន្ទប់​ផ្ទះ​ជួល​បណ្ដាល​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​ជិត​ខាង​នាំ​គ្នា​អន្តរាគមន៍​យក​បំពន្លត់​អគ្គីភ័យ​និង​ដង​ទឹក​ជះ​បាញ់​រលត់​អស់​ភ្លាម​ៗ​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​៩ខែ​ខែ​កញ្ញា​ឆ្នាំ​២០២៤ស្ថិត​នៅ​ចំណុច​ភូមិ​ថ្ម​គោល​១​សង្កាត់​ចោមចៅ​២ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​៕