សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល...

រឹបអូសកាំភ្លើងAK ១ដើមនិងគ្រាប់បែកដៃ០២គ្រាប់ក្រោយឃាត់ខ្លួនជនសង្ស័យ០២នាក់

(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការនាំខ្លួនបុរសជាជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណីលាក់ទុកអាវុធនិងគ្រាប់បែកដៃដោយខុសច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអូរអាឡោក ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យចំនួន០២នាក់រួម ,ឈ្មោះ ជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ និងឈ្មោះ សោម សុវណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ អ្នកទាំងពីររស់នៅចំណុចទីតាំងខាងលើ និងបានដកហូតអាវុធប្រភេទ AK47 អត់ស្វាយ០១ដើម ,គ្រាប់ចំនួន ៤២គ្រាប់ , គ្រាប់បែកដៃចំនួន០២គ្រាប់ និងកូនកាំបិតខ្លីមួយផងដែរ។

ក្រោយពេលនាំខ្លួនយកធ្វើការសាកសួរ រួច ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅអនុវត្តទោសតាមនីតិវិធីច្បាប់៕