សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ

ស្រុកព្រៃនប់-នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុងឱ្យបានលឿនឆាប់ជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ កុំឱ្យមានការកកស្ទះ ម្យ៉ាងទៀតការងារសាងសង់លូរ ប្រឡាយ និងផ្លូវបេតុងនេះ ត្រូវមានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅប្រជាពលរដ្ឋ ហើយសង្ឃឹមថាលូរ ប្រឡាយ និងផ្លូវបេតុងនឹងជួយសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការជួយរំដោះជំនន់ទឹកភ្លៀងមិនឱ្យមានការជន់លិចនៅផ្សារវាលរេញនៅឆ្នាំខាងមុខ ដោយសារតែកន្លងមកនៅរដូវវស្សាពេលមានភ្លៀងធ្លាក់ជាប់គ្នាតំបន់ផ្សារវាលរេញតែងតែរងនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយម្យ៉ាងទៀតប្រព័ន្ធលូររបស់យើងតូចមិនអាចជួយរំដោះទឹកភ្លៀងបាន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានកាន់តែមានទំហំធំពីមួយឆ្នាំទៅមួយឆ្នាំ។