សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល...

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia ដែលបង្ហាញខ្លួនលើកដំបូងនៅអាស៊ីអាគ្នេយ៍ និងមានរថយន្តប្រណិតទំនើប ដែលមានសមត្ថភាពខ្ពស់ប្រមាណ 130 គ្រឿង និងតារាល្បីៗលើពិភពលោកកំពុងបើកបរ ឆ្លងកាត់ប្រទេសជាច្រើន មកប្រមូលផ្តុំនៅលើទឹកដីសុវណ្ណភូមិនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងយុគសម័យសន្តិភាព ដែលកសាងបានមកដោយលំបាក ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងបន្តថែរក្សា កសាង អភិវឌ្ឍន៍ កាន់តែរីកចម្រើន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងព្រឹត្តិការណ៍ដ៏មិននឹកស្មានដល់នេះ ក៏មានរថយន្តប្រណិតក្នុងស្រុករបស់កម្ពុជា រងចាំទទួលស្វាគមន៍ និងចូលរួមជាងពីររយគ្រឿងបន្ថែមផងដែរ។

ប្រទេសកម្ពុជា គឺជាចំណតដ៏សំខាន់មួយ ដោយបង្ហាញព្រឹត្តិការណ៍សាធារណៈជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ឈានដល់ការបញ្ចប់ក្នុងកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់នូវការជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍។

.អរគុណ សន្តិភាព!
.អរគុណ នយោបាយ ឈ្នះ ឈ្នះ!
.ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ…។