សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀងដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ ។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័តកូន ចៅ ព្រោះគ្រោះធម្មជាតិមិនទៀងទាត់នោះទេ ព្រោះវាកើតឡើងមួយពព្រិចភ្នែក ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័តនៅរដូវវស្សា ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បី ចៀសផុតពីជំងឺផ្សេងៗ ។
ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានបង្អោធ្លាក់ជាបន្តបន្ទាប់ចាប់ពីម៉ោង ១យប់ ឈានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឱ្យមានជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៍បានចុះពិនិត្យស្ថានភាពក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ក្នុងនោះមានស្រះចិញ្ចឹមត្រីរបស់លោកអ៊ុំ គុន នី ភេទប្រុស អាយុ ៦០ឆ្នាំ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលចិញ្ចឹមត្រីជាលក្ខណគ្រួសារ ធ្វើឪ្យជំនន់ទឹកភ្លៀងបាននាំត្រីចិញ្ចឹមរបស់គាត់អស់ជាង ១០០គីឡូក្រាម ត្រូវបានទឹកហូនាំយកទៅអស់ ។ បើតាមការបញ្ជាក់របស់លោក គុន នី ក៍ដូចជាប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ មិនធ្លាប់មានជំនន់ទឹកភ្លៀងបែបនេះទេ រយ:ពេលជាង ៣០ឆ្នាំមកនេះ ហើយមានតែឆ្នាំ២០២៤ នេះ មានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងលិចយ៉ាងធ្ងន់ធ្ងរ ។