អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋមកលេងវត្តប៉ាកណាម ជៀសវាងជឿតាមការញុះញង់បំភ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់...

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម...

សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

សម្តេចធិបតី ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត ។

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អំឡុងការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ របស់រដ្ឋសភាបានបញ្ជាក់ថា រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សា បាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត ។

សម្ដេចធិបតី បានបន្តថា ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ដោយឈរលើសមទ្ធិផលទាំងឡាយ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាវ៉ៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ។

សម្ដេចថា ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់ នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រ បច្ចុកោណ ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព» ដោយបន្តផ្តោតសំខាន់ លើរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្ត អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ។ ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈាន ទៅសម្រេចបាន នៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសម្តែងនៅការកោតសរសើរ អស់ពីដួងចិត្ត និងសូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះអង្គរដ្ឋសភា ដែលជានិច្ចជាកាល ក្នុងជាស្ថាប័ននីតិប្បញ្ញត្តិ ដែលទទួលបាននូវសេចក្តីទុកចិត្ត យ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស តែងតែបង្ហាញពីការបេ្តជ្ញាចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាជាតិ និងផ្តល់នូវការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងជម្រុញការអភិវឌ្ឍន៍លើគ្រប់វិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីបុព្វហេតុជាតិ និងប្រជាជន ៕

ដោយ ៖ សិលា