សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ផ្លូវលំមួយខ្សែឆ្លងកាត់ឃុំចំនួន២ របស់ស្រុកសន្ទុករងការខូចខាតយ៉ាងដំណំធ្វើឲ្យប្រជា ពលរដ្ឋពិបាកក្នុងការធ្វើដំណើរ

កំពង់ធំ ៖ ប្រជាពលរដ្ឋរស់នៅឃុំទីពេាធ៍ និងឃុំស្រើង ស្រុកសន្ទុក ខេត្តកំពង់ធំ បានសូមណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយធ្វើនិងកែលម្អផ្លូវមួយខ្សែ ដែលស្តិតនៅឃុំទីពោធ៍ ឆ្លងកាត់ឃុំស្រើង ស្រុកសន្ទុក ដើម្បីសម្រួលដល់ការលំបាកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណ:សព្វថ្ងៃពួកគាត់ក្នុងមូលដ្ឋានមានការត្អូញត្អែលពិបាកក្នុងការធ្វើដំណើរ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋថា ឲ្យតែដល់រដូវ វស្សាមានភ្លៀងធ្លាក់ផ្លូវនេះដឹងតែខូចខាត  ពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយគ្មានជំនាញពាក់ព័ន្ធណាគេមកធ្វើការជួសជុលម្តងណាទេ ទុកឲ្យខូតបែបនឹងរហូតតែម្តង។
ពលរដ្ឋលើកឡើងថា ដូចឃើញជាក់ស្តែង ពេលធ្វើដំណើរឆ្លងកាត់សូម្បីតែដើរនិងវាសឹងតែពិបាកផង ចុះទម្រាំ ជិះម៉ូតូ ឡាន អាត្រាក់ទ័រ គោយន្ត ទៀតនោះ គឺលំបាកកាន់តែខ្លាំង ប្រសិនបើខែ ប្រាំងយើងអាចធ្វើដំណើរបាន។

សូមជម្រាបថា បើយោងតាមការលើកឡើងពីប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវលំមួយខ្សែដែលខូចខាតនោះឆ្លងកាត់ភូមិចំនួន៣ និង២ឃុំ មានដូចជាទី១៖ ភូមិស្រម៉និងភូមិអណ្ដូងបី នៅក្នុងឃុំទីពោធ៍ និងភូមិទំនប់ នៅក្នុងឃុំស្រើង ស្រុកសន្ទុក ខេត្តកំពង់ធំ។

គួររំលឹកថា ផ្លូវលំមួយខ្សែដែលកំពុងរងការខូចដោយសារកត្តាធម្មជាតិជំនន់ទឹកភ្លៀងខូចខាតជាច្រើនកន្លែងជារៀងរាល់ឆ្នាំដែលពលរដ្ធទទូចស្នើរសុំទៅ អាជ្ញាធរជាច្រើនលើក ហើយតែ មន្ត្រីជំនាញបានឆ្លើយថា បញ្ហារឿងផ្លូវខូចនៅចំណុចខាងលើមន្ទីរបានរាយការណ៍ជូនទៅថ្នាក់លើរួច អស់ហើយដោយរងចាំតែថវិការគម្រោងធ្លាក់មកនឹងចាត់ចែងធ្វើភ្លាមតែម្តង ដោយពុំទុកនៅឲ្យមេម៉ាយតទៅទៀតឡើយ ៕