សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងព្រះសីហនុ អង្គភាពប្រឆាំងអំពើពុករលួយ យុវជន ស.ស.យ.ក និស្សិតអាហារូបករណ៍សម្តេចតេជោ អ.ម.ត។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២២-២០២៣នេះ នៅខេត្តព្រះសីហនុមានសិស្សានុសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាន ៥មណ្ឌល ស្មើនឹង ៧៩បន្ទប់ សិស្សសរុបចំនួន ១ ៩១៥នាក់ ស្រី ៩៧៣នាក់ ក្នុងនោះចែកជាថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ថ្នាក់វិទ្យាសាស្ត្រមានចំនួន ១៩បន្ទប់ សិស្សសរុប ៤៥៧នាក់ ស្រី ២៧២នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៦០សិស្សសរុប ១ ៤៥៨នាក់ ស្រី ៧០១នាក់។

លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានគិតគូរពីការការពារសន្តិសុខ សណ្តាប់ធ្នាប់នៃការប្រឡង ព្រមទាំងបានគិតគូរពីការស្នាក់នៅរបស់សិស្សដែលមានផ្ទះឆ្ងាយក្នុងការស្នាក់នៅ ផ្តល់អាហារ ម្យ៉ាងទៀតនៅតាមមណ្ឌលប្រឡងនានាក្នុងខេត្តព្រះសីហនុ ការផ្ញើម៉ូតូមិនយកថវិកានោះទេ។ លោកស្រីបានបន្តថា នៅតាមមណ្ឌលនីមួយៗមានសមត្ថកិច្ចប៉ូលីស និងអាវុធហត្ថនៅជួយការពារ និងសម្របសម្រួលសម្រាប់ការប្រឡងប្រកបដោយសុវត្ថិភាព នៃព្រឹកថ្ងៃប្រឡងទីមួយប្រកបដោយសុវត្ថិភាពផងដែរ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្មួយសិក្សានុសិស្សដោយបញ្ជាក់ថា ក្នុងហិបឯកសារសំណេរប្រឡង ត្រូវបានចាក់សោបិទជិត គ្មានស្នាមរហែកនោះទេ និងមានការចុះហត្ថលេខាពីបេក្ខជនប្រឡងនៅលើសំណេរវិញ្ញាសាផងដែរ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួន បើយើងចេះ គឺជាប់ជាក់ជាមិនខាន និងចូលរួមគោរពវិន័យក្នុងការប្រឡងឱ្យបានល្អ ប្រឡងឱ្យបានជាប់ទាំងអស់គ្នា ដើម្បីសាលា និងក្រុមគ្រួសាររបស់យើង ពិសេសទទួលបាននិទ្ទេសល្អគ្រប់គ្នា ព្រោះម៉ូតូនៅរង់ចាំប្អូនៗដែលប្រឡងជាប់ទទួលបាននិទ្ទេស A នៅពេលខាងមុខ។