ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា បានជិះម៉ូតូឆ្លងទ្វីប ទៅកាន់២២ប្រទេស ដើម្បីផ្សព្វផ្សាយវប្បធម៌និងអរិយធម៌កម្ពុជា និងរៃអង្គាសថវិកាដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូធំBMWកម្ពុជា និងជាអគ្គលេខាធិការងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា បានជិះម៉ូតូផ្សងព្រេងឆ្លងទ្វីប...

ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនា កំសាន្តចំនួន ១០៣, ៤២៦នាក់

រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរមណីយដ្ឋានបឹងកន្សែងត្រូវបានបញ្ចប់ប្រកបដោយភាព ដោយជោគជ័យ។...

ពិតជាចិត្តខ្លាំងមែន! មិនដឹងជាមានរឿងអ្វី ជិះម៉ូតូ មកឈប់នៅក្រោមស្ពានជ្រោយចង្វាហើយក៏ដុតកម្ទេចចោលរួចហើយដើរចេញទៅបាត់

ហេតុការណ៍នេះ បង្កអោយមានការភ្ញាកាផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក...

ឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយស្លាប់មនុស្សម្នាក់និង៣នាក់ទៀតរបួសធ្ងន់ស្រាល

(បាត់ដំបង)យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងនិងរថយន្ត០១គ្រឿង នៅវេលាម៉ោងប្រហែល ១៨និង១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ១៦០T ស្ថិតក្នុងភូមិព្រៃទទឹង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JN-4191 បើកបរដោយឈ្មោះ លឹម លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ និងអ្នករួមដំណេីរឈ្មោះ ធី ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ បើកបរក្នុងទិសដៅពីត្បូងទៅជើង និងបានឡើងវ៉ារថយន្តមួយគ្រឿងម៉ាកហៃណូ HINO TRACTOR HEAD ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ KCHH-0405 ទិសដៅស្របគ្នារួចទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1Z-8171 បើកបរដោយឈ្មោះ រី ចាន់ទី ភេទប្រុស អាយុ ២០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ រី រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ បើកបរច្រាស់ទិសគ្នាអោយខ្ទៀតចូលទៅក្រោមរថយន្តបណ្ដាលអោយគិនស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល០៣នាក់តែម្តង។

ក្រោយកើតហេតុកំលាំងជំនាញចរាចរណ៍ស្រុកនិងខេត្តចុះត្រួតពិនិត្យនិងធ្វើការវាស់វែងរួចសពប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំង០៣យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីចាត់ការតាមនីតិវិធី៕