ព្រះសដីហនុ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកប្រកួតបាល់ទាត់មិត្តភាពយុវជនក្នុងក្របខ័ណ្ឌនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានខេត្តចំនួន៤ជាប់ដែនដីសមុទ្រ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុជាម្ចាស់ផ្ទះ។
លោក ឡូង ឌីម៉ង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានឡើកឡើងថា បើយុវជនយើងខ្សោយសុខភាព គឺយើងមិនអាចប្រកួតឈ្នះគេទេ មិនមែនប្រកួតតែផ្នែកកីឡានោះទេ គឺយើងប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងផ្នែកការអភិវឌ្ឍន៍ផ្សេងៗ យើងទៅអត់ឈ្នះគេទេ បើយើងអត់មានការយសម្បទារឹងមាំល្អ ចឹងគឺកីឡានេះហើយ ជួយទាំងកាយសម្បទាផង នឹងជួយដល់សុខភាពផ្លូវចិត្តផង។
លោក ឡុង ឌីម៉ង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ សូមអំពាវនាវ សូមឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នា យុវជនយើង ខិតខំ គិតគូរនិងមានពេលវេលា ក្នុងការលេងកីឡា ហាត់កីឡា ដើម្បីមានសុខភាពល្អ ហើយងាកមកសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពយុវជនយើនេះ សង្ឃឹមថា ក្នុងការប្រកួតថ្ងៃនេះ ក្នុងកាលៈទេសៈណាក៏ដោយមានអ្នកណាឈ្នះអ្នកណាចាញ់ អ្នកណាក៏ចង់បានពានរង្វាន់ដែរ ប៉ុន្តែសូមថា យើងរក្សាក្នុងការប្រកួតបាល់ទាតមិត្តភាពយុវជននេះ ដើម្បីមិត្តភាព និងសុខភាព។
សូមបញ្ជាក់ថា ការប្រកួតនេះបានធ្វើឡើងលក្ខណ:វិលជុំក្នុងពូល(ច)ដើម្បីរកក្រុមដែលមានពិន្ទុល្អឡើងទៅប្រកួតនៅថ្នាក់ជាតិ ដោយជួបជាមួយក្រុមដែលស្ថិតនៅពូលផ្សេងៗទៀត។
សូមជម្រាបជូនថាប្រកួតបាល់ទាត់មិត្តភាពយុវជនក្នុងក្របខ័ណ្ឌនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឡើងជាលើកទីពីរ។ការប្រកួតក្នុងពូល(ច)នេះហ្នឹងធ្វើឡើងរយ:ពេលបីថ្ងៃ ស្មើ ៦ប្រកួត ចាប់ពីថ្ងៃទី២៦-២៨ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង១៦:៣០ រសៀលតទៅនៅតារាងបាល់ទាត់ស្តាក្រោន៕