(ឧត្តរមានជ័យ).នៅព្រឹកថ្ងៃទី ២៧.ខែតុលា.ឆ្នាំ ២០២៤.វិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា.ហៅកាត់ថា.វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានប្រារព្ធពិធីអបអរសាទរ.កាបើក.បវេសនកាលឆ្នាំសិក្សាថ្មី ២០២៤.២០២៥. និងចែកប័ណ្ណសរសើរដល់និស្សិតឆ្នើមក្រោមប្រធានបទ.ការសិក្សាក្រោមម្លប់សន្តិភាព។ដោយមានការអញ្ជើញចូលរួមពីសំណាក់.ឯកឧត្តម.ឃិន.ញ៉ាណ.អភិបាលរងនៃគណៈអភិបាលខេត្ត.តំណាងដ៏ខ្ពង់ខ្ពស់របស់.ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.លោក.ថោង.សុផាណារិទ្ធ.ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.លោក.ឈាង.ឈា.អនុប្រធានមន្ទីរអប់រំប្រយុវជននិងកីឡាខេត្ត.អស់លោកលោកស្រីដែលជាអនុប្រធានមន្ទីរជុំវិញខេត្ត.បុគ្គលិក.សាស្ត្រាចារ្យ.សមាជិកសមាជិកានិងសិស្សនិស្សិតឆ្នើមសរុបជាង ១៣០ នាក់
ក្នុងនោះដែលលោក.ថោង.សុផាណារិទ្ធ.ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានបញ្ជាក់ឲ្យដឹងថា.វិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា.ហៅកាត់ថា.វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានចាប់ផ្ដើមបើកបណ្ដុះបណ្ដាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១។វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបានទទួលស្គាល់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅក្រោមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាវិទ្យាស្ថានដែលបណ្ដុះបណ្ដាលកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ.និងបរិញ្ញាបត្រជាន់ខ្ពស់.តែមួយគាត់នៅក្នុងទឹកដីខេត្តឧត្តរមានជ័យដែលទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងអ្នកសិក្សាពីគ្រប់មជ្ឈដ្ឋានដោយមាន ៦ មហាវិទ្យាល័យរួមមាន
១.មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
២.មហាវិទ្យាល័យនីតិសាស្ត្រនិងរដ្ឋបាលសាធារណៈ។
៣.មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកទេស។
៤.មហាវិទ្យាល័យកសិកម្មនិងកែច្នៃ។
៥.មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា។
៦.មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ.និងនវានុវត្តន៍។
សម្រាប់ចក្ខុវិស័យរបស់វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.មានការប្តេជ្ញាខ្ពស់ក្នុងការបណ្ដុះបណ្ដាលនិស្សិតប្រកបដោយ.គុណភាព.ឧត្តមភាព.សច្ចភាពការងារ.និងនវានុវត្តន៍ផ្ដល់ពុទ្ធិឲ្យយុវជនកម្រិតសកល។ក្នុងនោះដែរវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានកំណត់នូវគោលបំណងអាទិភាពជាចម្បងៗរួមមាន។
១.អភិបាលកិច្ចល្អលើការងារគ្រប់គ្រង
២.កម្មវិធីសិក្សាផ្ដោតលើលទ្ធផលសិក្សារបស់និស្សិត។
៣.សាស្ត្រាចារ្យបង្រៀនយ៉ាងតិច ៧៥% ត្រូវមានសញ្ញាបត្រ.បរិញ្ញាបត្រជាន់ខ្ពស់។
៤ជ្រើសរើសនិស្សិតចូលរៀនប្រកបដោយប្រសិទ្ធភាពនិងការគ្រប់គ្រងនិស្សិត។
៥.គ្រប់គ្រងនិស្សិតមានការងារធ្វើ។
៦.សម្ភារៈសិក្សានិងសម្ភារៈរូបវ័ន្តគ្រប់គ្រាន់។
៧.អភិវឌ្ឍន៍ការស្រាវជ្រាវ។
សម្រាប់យុទ្ធសាស្ត្រស្នូលក្នុងការនាំទៅឲ្យបុគ្គលិកទាំងអស់យល់ដឹងកាន់តែច្បាស់អំពីការងារគ្រប់គ្រងនិងភាពជាអ្នកដឹកនាំល្អការជំរុញឲ្យបុគ្គលិកយល់ដឹងស្ដីពីការគ្រប់គ្រងនិងអភិបាលកិច្ច.ជាទិសដៅមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពនិងវិជ្ជាជីវៈការងាររបស់បុគ្គលិកម្នាក់ៗ.ម្យ៉ាងវិញទៀតការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងនិងគណនេយ្យភាពនេះ.នឹងញ៉ាំងឲ្យបុគ្គលិកចេះប្រើប្រាស់នៅចំណេះដឹងនិងសមត្ថភាព។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម.ឃិន.ញ៉្ញាណ.អភិបាលរងនៃគណៈអភិបាលខេត្ត.តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្ដមានជ័យ។បានមានមតិថ្លែងអំណរគុណក្នុងនាមឯកឧត្តមផ្ទាល់.ពិតជាមានសេចក្តីបិតិសមនស្សសំដែងនូវការអបអរចំពោះពិធីបើកព្រះវេសនកាលឆ្នាំសិក្សាថ្មី ចំពោះពិធីបើកព្រះវេសនកាលឆ្នាំសិក្សាថ្មី ២០២៤.២០២៥.និងចែកប័ណ្ណសរសើរដល់និស្សិតឆ្នើមក្រោមប្រធានបទការសិក្សាក្រោមម្លប់សន្តិភាព.ស្ដីអំពីស្ថិតិនិងវឌ្ឍនភាពរបស់វិទ្យាស្ថាននេះជាការចូលរួមមួយរបស់លោកនាយក.នាយករងគណៈគ្រប់គ្រងព្រមទាំងបុគ្គលិកសិក្សាលោកសាស្ត្រាចារ្យនិងអាជ្ញាធរមូលដ្ឋានមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋបានយកចិត្តទុកដាក់ចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដែលជាសត្យានុម័តបានជះឥទ្ធិពលល្អប្រសើរពីគ្នាទៅវិញទៅមកលទ្ធផលជារួមនៅឆ្នាំនេះយើងទទួលបានជោគជ័យយ៉ាងធំធេងទៅលើការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់សង្គមជាតិ។
ជាមួយនឹងការថ្លែងអំណរគុណនិងការកោតសរសើរដោយស្មោះប្រកបដោយក្តីរីករាយនិងមោទនភាពក្រៃលែងដែលបានឃើញនៅកម្លាំងសាមគ្គីធម៌ដ៏ប្រសើររវាងគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតដែលមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលដែលមានសម្ដេចមហាប្រវត្តិធិបតី.ហ៊ុន.ម៉ាណែត.នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.ឱ្យកាន់តែមាននិស្សិតច្រើននៅឆ្នាំខាងមុខ.និងប្រែក្លាយជាកន្លែងផ្ដល់ចំណេះដឹងនិងជំនាញជួយអប់រំកូនចៅឱ្យប្រព្រឹត្តតែអំពើល្អ.ដែលជាការចូលរួមចំណែកក្នុងការកសាងធនធានមនុស្សដល់ខេត្តឧត្តរមានជ័យយើង.និងសង្គមជាតិទាំងមូល.ក្នុងនោះដែរដើម្បីជំរុញក៏ដូចជាការលើកទឹកចិត្តទៅដល់សិស្សនិស្សិត.ឯកឧត្តមក៏បានចំណាយនៅថវិកាផ្ទាល់ខ្លួនជូនទៅដល់សិស្សនិស្សិតឆ្នើមសរុបចំនួន ១៣០ នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤មុឺនរៀលផងដែរ។