រដ្ឋបាលខេត្ត សៀមរាប ហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន “Drone” ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន ផ្សេងៗនៅទីតាំងប្រារព្ធពិធីនៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត

ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះជូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាប...

កម្លាំងសមត្ថកិច្ចជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

ភ្នំពេញ៖ អគ្គស្នងការរដ្ឋានគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់...

លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦

(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦។​...

វេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី២ នៃវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អនុប្រធាននាយកដ្ឋានកិច្ច ការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមសុីវិល និងវិស័យឯកជន ព្រមទាំងនាយកសាលា និងប្រធានមណ្ឌលសុខភាព។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្រាប់វេទិកា ស្តីពីកំណែទម្រង់វិម្ឈការ និងវិសហម្ឈការ របស់ខេត្តព្រះសីហនុរបស់រដ្ឋបាលខេត្ត ២០២៤ ទទួលបានលទ្ធផលផ្លែផ្កា ស្របតាមរបៀវារៈ និងកម្មវិធីដែលបានគ្រោងទុក និងបានបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ របស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត អង្កការសង្គមស៊ីវិល ដោយផ្អែកតាមលទ្ធផលយើងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមចំនួន ១៩ ក្នុងនោះ ថ្នាក់ខេត្ត មាន ៥ករណី ក្រុង ស្រុក មាន ៧ករណី ថ្នាក់ឃុំ សង្កាត់ ៧ករណី។ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដោះស្រាយដោយរដ្ឋបាលខេត្ត បានចំនួន ៦ករណី ស្មើទៅថ្នាក់ជាតិ ១ករណី។ ថ្នាក់ក្រុង ស្រុក ដោះស្រាយបានចំនួន ៥ករណី ស្មើទៅថ្នាក់ជាតិ ២ករណី។ សម្រាប់ថ្នាក់ខេត្តដោះស្រាយបាន ១ករណី និងស្នើទៅថ្នាក់ជាតិ ៤ករណី។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តនូវដំណោះស្រាយដែលអង្គវេទិការបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ និងរៀបចំ ផែនការ សកម្មភាពដោយកំណត់ក្របខណ្ឌពេលវេលាអនុវត្តឪ្យបានជាក់លាក់ និងច្បាស់លាស់ស្របតាមស្មារតី នៃអង្គវេទិកា ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ជាស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ក្រោមជាតិ ពិសេសក្រុង ស្រុក ឃុំ សង្កាត់។ ចំពោះមុខងាររបស់រដ្ឋបាលថ្នាក់ឃុំ សង្កាត់ មិនទាន់ឆ្លើយតបទៅនឹងថ្នាក់ជាតិ ត្រូវការជួយបណ្តុះបណ្តាលើពីថ្នាក់ក្រុង ស្រុក និងខេត្តផងដែរ ដោយសារធនធានមនុស្សរបស់យើងនៅតាមឃុំ សង្កាត់នៅមានកម្រិត មិនសមាមាត្រទៅនឹងការងារមូលដ្ឋាន សូមសម្របសម្រួលតាមការជាក់ស្តែង ដោយសហការជាមួយឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ជំរុញការចុះបញ្ជីដីរដ្ឋ សម្រាប់ទុកប្រើប្រាស់ឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធផលនាពេលខាងមុខ។ ចំពោះគណនេយ្យភាព ត្រូវយកចិត្តទុកដាក់ការងារមូលដ្ឋានរបស់ខ្លួន ដោយបែងចែកក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យចុះទៅតាមភូមិនីមួយៗ បន្តផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ដែលមានតួអង្គចំនួន៤ ក្នុងនោះ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងមណ្ឌលសុខភាពនៅតាមឃុំ សង្កាត់។ ការរៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានផុលផុស។ ទន្ទឹមនោះយើងត្រូវគិតគូរពីសោភ័ណភាព អនាម័យ បរិស្ថាននៅតាមមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់អំពីសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសសុខទុកបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ដើម្បីសម្រេចបាននូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គប្បីគិតគូរពីកំណែទម្រង់អភិបាលកិច្ច តាមរយៈកម្មវិធីកំណែទម្រង់នានារួមមាន កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានាឱ្យកាន់តែមានប្រសិទ្ធិភាព ប្រសិទ្ធិផលនាពេលខាងមុខ៕