(ឧត្តរមានជ័យ).នៅព្រឹកថ្ងៃសៅរ៍ ៩ កើត.ខែកត្តិក.ឆ្នាំរោង.ឆស័ក.ព.ស.២៥៦៨.ត្រូវនឹងថ្ងៃទី ៩ ខែវិច្ឆិកា.ឆ្នាំ ២០២៤.ឯកឧត្តម.មានចាន់.យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.បានអញ្ជើញជាអធិបតីក្នុងពិធីអបអរខួបអនុស្សាវរីយ៍៧១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានៅវិមានឯករាជ្យ.សួនច្បារមុខសាលាខេត្តឧត្តរមានជ័យ។
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជុំវិញខេត្ត.មន្ត្រីរាជការ.កងកម្លាំងប្រដាប់អាវុធ.យុវជនយុវត្តី.សិស្សានុសិស្ស.និងមហាជនយ៉ាងច្រើនកុះករ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា.បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ.និងប្រជារាស្រ្តខ្មែរ.របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម.សីហនុ.ព្រះបិតាឯករាជ្យជាតិ.ព្រះបរមរតនកោដ្ឋ.ដែលព្រះអង្គបានលះបង់ព្រះកាយពល.និងព្រះបញ្ញាញាណយ៉ាងក្រៀវក្លាបំផុត.ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច.ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ឈឹម.កុសល។