កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

បើករថយន្តក្នុងល្បឿនលឿនបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗគួរអោយអាណោចអាធ័ម

(ប៉ៃលិន) មេទាហានម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្តក្នុងល្បឿនលឿនទៅបុកម៉ូតូពីក្រោយបណ្តាលអោយស្លាប់បុរសម្នាក់នៅនិងកន្លែងគួរអោយអាណោចអាធ័មនៅរសៀលថ្ងៃទី០៣-ខែធ្នូ ២០២៤ លើតាមបណ្តោយផ្លូវជាតិលេខ៥៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ភាគីរថយន្តឈ្មោះ ប៉ាក ប៊ុននឿន អាយុ ៥៧ឆ្នាំ មានមុខរបរយោធា មានតួនាទីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តប៉ៃលិនមានទីលំនៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុង/ខេត្តប៉ៃលិន បើកបររថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ07 2-1321។

រីឯភាគីម៉ូតូឈ្មោះ ជ្រូក ផន ភេទប្រុស អាយុប្រហែល ៦៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរឌិននៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1D-7375។

ប្រភពបានបញ្ជាក់ថា មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស (ភាគីរថយន្តបើកបរដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូពីក្រោយពេញទំហឹង)។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកវត្ថុតាងមករក្សាទុកនៅការិ.នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕