(បាត់ដំបង) ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះដែរបានបណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៧ម៉ែត្រ×៩ម៉ែត្រ កម្ពស់០២ជាន់ សង់អំពីថ្មក្រោម ឈើលើ ដំបូលប្រក់សង្គ័សី ខូចខាតទាំងផ្ទះ និងសម្ភារៈទាំងស្រុង គិតជាទឹកប្រាក់អស់ប្រហែល ៣០០០០ដុល្លារ(បីម៉ឺនដុល្លារ) ដែលមានម្ចាស់ឈ្មោះ ភ ភី ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរសមត្ថកិច្ចបាននគរបាលបានចេញកម្លាំង១០នាក់ក្នុងការចូលរួមអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ឡានផងដែរ៕