(ប៉ៃលិន) ឆាបឆេះផ្ទះប្រជាពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លា នៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ហួន សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហើយមូលហេតុនៃការឆាបឆេះអគ្គិភ័យបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ហើយផ្ការភ្លើងក៏បានទៅប៉ះជាមួយឃ្លាំងស្ទុកអីវ៉ាន់ប្រភេទជ័រ នៃជាន់ខាងលើបណ្ដាលអោយឆេះខូចខាតជាន់ខាងលើទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១១,៥០០ដុល្លារ ។
ករណីឆេះនេះប្រើប្រាស់រថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលបាលខេត្តប៉ៃលិន ដើម្បីបាញ់ពន្លត់ ចំនួន ០៥គ្រឿង។
ជាមួយនិងការឆេះនេះដែរគេសង្កេតឃើញមានការចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដោយលោកសៀ សុខុមអភិបាលស្រុកសាលាក្រៅដោយធ្វើការពន្លត់ទាន់ពេលវេលាដោយចំណាយពេលតែ៣០នាទីប៉ុណ្ណុះនេះជាការយកចិត្តទុក្ខដាក់ខ្ពស់ពីអាជ្ញាធរដែនដីហើយប្រជាពលរដ្ឋបានថ្លែងអំអរគុណបំផុតចំពោះកំលាំងនគរបាលគ្រប់លំដាប់ដែលចុះជួយអន្តររាគមន៌ទាន់ពេលវេលា៕